ភាពរីកលូតលាស់នៃមនុស្ស
នេះជាការខុសប្លែករបស់មនុស្សនៅពេលកំពុងលូតលាស់
នៃសារពាង្គការក្នុងចន្លោះពីអាយុ០ទៅ
០៧ឆ្នាំ គឺការឆាប់ទទួលយកនៅអ្វីដែលឪពុកម្តាយបានឪ្យ នឹង
ចាប់ផ្តើមឆ្ងល់នៅបញ្ហាខ្លួនឯងនិងមនុស្សនៅជុំវិញខ្លួនឯង ។
ចាប់ពី០៧ទៅ១៤ មានការប្លែករបស់ អារម្មណ៍ខាងផ្លូវចិត្ត
រាង្គកាយ ដូចជាបែកសំលេង ដុះរោមលើរាង្គកាយ ឆាប់ចាប់
អារម្មណ៍ គ្មានចិត្តនឹងន ឆាប់ឆេវឆាវ មិនចង់បានអ្វីក្រៅ
ពីចិត្តខ្លួនមានបំណង ។
បើតាមសៀវភៅវប្បធម៌ទូទៅភាគ២របស់លោក ឡុង សារិន បានបង្ហាញថា ក្នុងមួយជីវិតរស់នៅ
របស់មនុស្ស ត្រូវបានបែងចែកជា១០វ័យគឺ៖
ទីមួយ ចាប់ពីពេលកើតរហូតដល់ អាយុ១០ឆ្នាំ ហៅថា មន្តទសកៈ ដែលប្រែមកថាជាវ័យកំពុងសុខ
ស្រួល។
ទីពីរ ចាប់ពីអាយុ១១ឆ្នាំ រហូតដល់អាយុ២០ឆ្នាំ គឺ ខិឌ្ឌទសកៈ ដែលប្រែមកថា ជាវ័យល្បែង ពោលគឺ
វ័យ ដែលកំពុងភ្លើតភ្លើន ពុំសូវចេះគិតពិចារណាបានដិតដល់ ច្រើនប្រព្រឹត្តនូវទោសកំហុស។
ទីបី គឺវណ្ណទសកៈ ចាប់ពីអាយុ២១ឆ្នាំ ដល់អាយុ៣០ឆ្នាំ ដែលប្រែមកថាជាវ័យល្អ។
ទីបួន ចាប់ពីអាយុ៣១ឆ្នាំដល់អាយុ៤០ឆ្នាំ គឺវ័យ ពលទសកៈ ដែលប្រែមកថាជាវ័យ ខ្លាំងក្លា។ វ័យ
នេះហើយដែលមនុស្សមានកាយសម្បទាមាំមួនទាំងចិត្តគំនិត និងប្រាជ្ញាស្មារតី។
ទីប្រាំ ចាប់ពីអាយុ៤១ឆ្នាំរហូតដល់អាយុ៥០ឆ្នាំគឺបញ្ញាទសកៈ ដែលមានន័យថាជាវ័យពិចារណា។
មនុស្ស ឋិតក្នុងវ័យនេះអាចពិចារណារកហេតុផលច្បាស់លាស់ជាងវ័យណាទាំងអស់ ដោយ
ផ្អែកលើបទពិសោធន៍ និងការច្នៃប្រឌិតបន្ថែម។
ទីប្រាំមួយ គឺចាប់ពីអាយុ៥១ឆ្នាំដល់៦០ឆ្នាំ ជាវ័យហានិទសកៈ ប្រែមកថាវ័យទន់។ មនុស្សចាប់ផ្ដើម
ទ្រុឌទ្រោមបន្តិចម្ដងៗទាំងកាយសម្បទា និងចិត្តគំនិតអារម្មណ៍។
ទីប្រាំពីរ ចាប់ពីអាយុ៦១ឆ្នាំដល់៧០ឆ្នាំ គឺ បពា្ភរទសកៈ ដែលមានន័យថាជាវ័យជរា។ ដល់វ័យនេះ
ភាពទ្រុឌ ទ្រោមកាន់តែញ៉ាំញីដល់មនុស្សគ្មានល្ហែ ឈឺក៏ច្រើន ធ្វើការងារពុំសូវបានពេញលេញ។
ទីប្រាំបី ចាប់ពីអាយុ៧១ឆ្នាំដល់៨០ឆ្នាំ ជាវ័យកោង ឬហៅថាវ័យ វង្កាទសកៈ។
ទីប្រាំបួន ចាប់ពីអាយុ៨១ឆ្នាំដល់៩០ឆ្នាំ មនុស្សចាប់ផ្ដើមភ្លេចភ្លាំងច្រើន ជាវ័យភ្លេច ឬវ័យមោមូហ
ទសកៈ។
ទីដប់ ចាប់ពីអាយុ៩១ឆ្នាំរហូតដល់១០០ឆ្នាំ គឺវ័យដេក ឬសយនទសកៈ។
គោរពជាភាពប្រសើបំផុត |
0 comments :
Post a Comment