Friday, February 28, 2014

ច្បាប់ព្រហ្មទណ្ឌ


ជំពូកទី១ អំពីអធិបតេយ្យ
មាត្រា ១ ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ។
មាត្រា ២ បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទី ខ្នាត១ /១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣ -១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ ១៩៦៣ -១៩៦៩ ។
មាត្រា ៣ :ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន ។
មាត្រា ៤ :បាវចនានៃព្រះរាជាណាចក្រកម្ពុជា គឺ :ជាតិ សាសនា ព្រះមហាក្សត្រ ។
មាត្រា ៥ :ភាសា និង អក្សរ ដែលប្រើជាផ្លូវការ គឺភាសា និង អក្សរខ្មែរ
មាត្រា ៦ : ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ មានកំណត់នៅក្នុងឧបសម្ព័ន្ធ ១.២ និង ៣ ។
ជំពូកទី ២ អំពីព្រះមហាក្សត្រ
មាត្រា ៧ :[កែប្រែ] ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំនាចឡើយ ។ ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត ។ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ។
មាត្រា ៨ :ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ។ ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យជាតិអធិបតេយ្យ និង បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ ។
មាត្រា ៩ :ព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកន្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំនាចសាសាធារណអោយមានភាពទៀងទាត់។
 មាត្រា ១០ :[កែប្រែ] របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង ។ ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទសំរាប់គ្រងរាជសម្បត្តិឡើយ ។ មាត្រា ១១ (ថ្មី) :[កែប្រែ] ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារ ជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទំងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនោះប្រធានព្រឹទ្ធសភាបំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានជាព្រះរាជានុសិទ្ធិ ។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទំងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ ។ តំនែងជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានជា ព្រះរាជានុសិទ្ធិនេះអាចនឹងដូរអិស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុង វាក្យខ័ណ្ឌខាងលើតាមឋានានុក្រមដូចតទៅ ៖
 ក - អនុប្រធានទី ១ ព្រឹទ្ធសភា ខ - អនុប្រធានទី ១ រដ្ឋសភា គ - អនុប្រធានទី ២ ព្រឹទ្ធសភា ឃ - អនុប្រធានទី ២ រដ្ឋសភា
មាត្រា ១២ (ថ្មី) នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទីក្នុងឋានជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទីជំនួសព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូលទីវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទីក្នុងឋានជាព្រះរាជានុសិទ្ធិត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និង ទី ៣ នៃមាត្រា ១១ ថ្មី ។
មាត្រា ១៣ (ថ្មី) ក្នុងរយពេល ៧ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ។ សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមាន ៖ - ប្រធានព្រឹទ្ធសភា - ប្រធានរដ្ឋសភា - នាយករដ្ឋមន្ត្រី - សម្ដេចព្រះសង្ឃរាជគណមហានិកាយ និងគណធម្មយុត្តិកនិកាយ - អនុប្រធានទី ១ និងអនុប្រធានទី ២ ព្រឹទ្ធសភា - អនុប្រធានទី ១ និងអនុប្រធានទី ២ រដ្ឋសភា ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ នឹងមានកំនត់ក្នុងច្បាប់មួយ ។
មាត្រា ១៤ ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាសមាជិក នៃព្រះរាជវង្សានុវង្សខ្មែរដែលមានព្រះជន្មាយុយ៉ាងតិច ៣០ ព្រះវស្សា ហើយដែលជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រអង្គឌួង រឺ ព្រះមហាក្សត្រ នរោត្តម រឺក៍ព្រះមហាក្សត្រ ស៊ីសុវត្ថិ ។មុនចូលគ្រងរាជសម្បត្តិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធានដូចមានចែងក្នុងឧបសម្ព័ន្ធទី ៤ ។
 មាត្រា ១៥ ព្រះជាយានៃព្រះមហាក្សត្រ មានព្រះរាជឋានជាព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ។  `មាត្រា ១៥៨ ថ្មី ( មាត្រា ១៣៩ ចាស់ )[កែប្រែ] ច្បាប់ និងលិខិតបទដ្ឋានទាំងអស់នៅកម្ពុជា ដែលធានាការពារបាននូវទ្រព្យសម្បត្តិរដ្ឋ សិទ្ធិសេរីភាព និងទ្រព្យសម្បត្តិត្រឹមត្រូវតាមច្បាប់របស់បុគ្គល និងដែលសមស្របនឹងប្រយោជន៍ជាតិ ត្រូវមានអានុភាពអនុវត្តបន្តទៅមុខទៀតរហូតដល់មានអត្ថបទថ្មីមកកែប្រែរឺ លុបចោល លើកលែងតែបទប្បញ្ញត្តិណា ដែលផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញោនះ ។

0 comments :

Post a Comment