Friday, February 28, 2014

ច្បាប់ព្រហ្មទណ្ឌ


ជំពូកទី១ អំពីអធិបតេយ្យ
មាត្រា ១ ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ។
មាត្រា ២ បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទី ខ្នាត១ /១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣ -១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ ១៩៦៣ -១៩៦៩ ។
មាត្រា ៣ :ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន ។
មាត្រា ៤ :បាវចនានៃព្រះរាជាណាចក្រកម្ពុជា គឺ :ជាតិ សាសនា ព្រះមហាក្សត្រ ។
មាត្រា ៥ :ភាសា និង អក្សរ ដែលប្រើជាផ្លូវការ គឺភាសា និង អក្សរខ្មែរ
មាត្រា ៦ : ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ មានកំណត់នៅក្នុងឧបសម្ព័ន្ធ ១.២ និង ៣ ។
ជំពូកទី ២ អំពីព្រះមហាក្សត្រ
មាត្រា ៧ :[កែប្រែ] ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំនាចឡើយ ។ ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត ។ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ។
មាត្រា ៨ :ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ។ ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យជាតិអធិបតេយ្យ និង បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ ។
មាត្រា ៩ :ព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកន្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំនាចសាសាធារណអោយមានភាពទៀងទាត់។
 មាត្រា ១០ :[កែប្រែ] របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង ។ ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទសំរាប់គ្រងរាជសម្បត្តិឡើយ ។ មាត្រា ១១ (ថ្មី) :[កែប្រែ] ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារ ជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទំងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនោះប្រធានព្រឹទ្ធសភាបំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានជាព្រះរាជានុសិទ្ធិ ។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទំងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ ។ តំនែងជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានជា ព្រះរាជានុសិទ្ធិនេះអាចនឹងដូរអិស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុង វាក្យខ័ណ្ឌខាងលើតាមឋានានុក្រមដូចតទៅ ៖
 ក - អនុប្រធានទី ១ ព្រឹទ្ធសភា ខ - អនុប្រធានទី ១ រដ្ឋសភា គ - អនុប្រធានទី ២ ព្រឹទ្ធសភា ឃ - អនុប្រធានទី ២ រដ្ឋសភា
មាត្រា ១២ (ថ្មី) នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទីក្នុងឋានជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទីជំនួសព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូលទីវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទីក្នុងឋានជាព្រះរាជានុសិទ្ធិត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និង ទី ៣ នៃមាត្រា ១១ ថ្មី ។
មាត្រា ១៣ (ថ្មី) ក្នុងរយពេល ៧ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ។ សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមាន ៖ - ប្រធានព្រឹទ្ធសភា - ប្រធានរដ្ឋសភា - នាយករដ្ឋមន្ត្រី - សម្ដេចព្រះសង្ឃរាជគណមហានិកាយ និងគណធម្មយុត្តិកនិកាយ - អនុប្រធានទី ១ និងអនុប្រធានទី ២ ព្រឹទ្ធសភា - អនុប្រធានទី ១ និងអនុប្រធានទី ២ រដ្ឋសភា ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ នឹងមានកំនត់ក្នុងច្បាប់មួយ ។
មាត្រា ១៤ ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាសមាជិក នៃព្រះរាជវង្សានុវង្សខ្មែរដែលមានព្រះជន្មាយុយ៉ាងតិច ៣០ ព្រះវស្សា ហើយដែលជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រអង្គឌួង រឺ ព្រះមហាក្សត្រ នរោត្តម រឺក៍ព្រះមហាក្សត្រ ស៊ីសុវត្ថិ ។មុនចូលគ្រងរាជសម្បត្តិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធានដូចមានចែងក្នុងឧបសម្ព័ន្ធទី ៤ ។
 មាត្រា ១៥ ព្រះជាយានៃព្រះមហាក្សត្រ មានព្រះរាជឋានជាព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ។  `មាត្រា ១៥៨ ថ្មី ( មាត្រា ១៣៩ ចាស់ )[កែប្រែ] ច្បាប់ និងលិខិតបទដ្ឋានទាំងអស់នៅកម្ពុជា ដែលធានាការពារបាននូវទ្រព្យសម្បត្តិរដ្ឋ សិទ្ធិសេរីភាព និងទ្រព្យសម្បត្តិត្រឹមត្រូវតាមច្បាប់របស់បុគ្គល និងដែលសមស្របនឹងប្រយោជន៍ជាតិ ត្រូវមានអានុភាពអនុវត្តបន្តទៅមុខទៀតរហូតដល់មានអត្ថបទថ្មីមកកែប្រែរឺ លុបចោល លើកលែងតែបទប្បញ្ញត្តិណា ដែលផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញោនះ ។

ច្បាប់សិទ្ធមនុស្ស

សេចក្ដីប្រកាស ជាសកលស្ដីពំពីសិទ្ធិមនុស្សនេះ ជាឧត្ដមគតិរួម ដែល ប្រជាពលរដ្ឋ គ្រប់ៗប្រទេស និង ប្រជាជាតិ ទាំងអស់ត្រូវធ្វើអោយបានសំរេច ដើម្បីអោយ បុគ្គលគ្រប់ៗរូប និង អង្គការសង្គមទាំងអស់ ដោយរក្សាខ្ជាប់ខ្ជួន ជានិច្ចក្នុងស្មារតី របស់ខ្លួន នូវសេចក្ដី ប្រកាសនេះ ខិតខំប្រឹងប្រែង បណ្ដុះបណ្ដាលការគោរពសិទ្ធិនិង សេរីភាព ទាំង នេះ តាមរយះ ការបង្រៀន និង ការអប់រំ ហើយនិងខំប្រឹងប្រែង ធានាអោយមាន ការទទួលស្គាល់ និង ការអនុវត្តជាសកល និង ដោយស័ក្កិសិទ្ធិ នូចសិទ្ធិនិង សេរីភាព ដោយវិធានការជាតិ និង អន្ដរជាតិ ដែលមាន លក្ខណះរីកចំរើន ជាលំដាប់ ទាំងក្នុង ចំណោម ប្រជាពលរដ្ធ នៃរដ្ឋសមាជិក ទាំងក្នុង ចំណោម ប្រជាពលរដ្ឋ ដែនដី ដែលស្ថិតនៅក្រោម ដែនសមត្ថកិច្ច នៃរដ្ឋទាំងនោះ។ មាត្រា១ មនុស្សទាំងអស់ កើតមកមានសេរីភាព និង សមភាព ក្នុងផ្នែកសេចក្ដីថ្លៃថ្នូរ និង សិទ្ធិ។ មនុស្សមានវិចារណញ្ញាណនិង សតិសម្បធញ្ញៈ ជាប់ពីកំណើត ហើយគប្បី ប្រព្រឹត្ដ ចំពោះ គ្នាទៅវិញទៅមក ក្នុងស្មារតី ភាតរភាពជាបងប្អូន។ មាត្រា២ មនុស្សម្នាក់ៗ អាចប្រើប្រាស់សិទ្ធិនិង សេរីភាព ទាំងអស់ ដែលមានចែង ក្នុង សេចក្ដីប្រកាស នេះ ដោយគ្មាន ការប្រកាន់បែងចែក បែបណាមួយ មានជាអាទិ៍ ពូជសាសន៏ ពណ៏សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬ មតិផ្សេងៗ ទៀត ដើមកំណើត ជាតិ ឬ ទ្រព្យសម្បត្តិ កំណើត ឬ ស្ថានភាពដ៏ទៃផ្សេងៗ ទៀតឡើយ។ លើសពីនេះ មិនត្រូវធ្វើ ការប្រកាន់ បែងចែកណាមួយ ដោយសំអាងទៅលើឋានៈ ខាងនយោបាយ ខាងដែនសមត្ថកិច្ច ឬ ខាងអន្ដរជាតិរបស់ប្រទេស ឬ ដែនដី ដែលបុគ្គលណាម្នាក់ រស់នៅ ទោះបីជាប្រទេស ឬ ដែនដីនោះឯករាជ្យក្ដី ស្ថិត ក្រោម អាណា ព្យាបាលក្ដី ឬ គ្មានស្វយ័ គ្រប់គ្រង ក្ដី ឬ ស្ថិតក្រោម ការដាក់កម្រិតផ្សេង ទៀតណាមួយ ដល់ អធិបតរយ្យភាពក្ដី។ មាត្រា៣ បុគ្គលម្នាក់ៗ មានសិទ្ធិ រស់រានមានជីវិត សេរីភាព និង សន្ដិភាព ផ្ទាល់ ខ្លួន។ មាត្រា៤ គ្មានជនណាម្នាក់ ត្រូវស្ថិតនៅ ក្នុង ទោសភាព ឬ ស្ថិតក្នុង ភាពជាអ្នក បម្រើដាច់ថ្លៃឡើយ។ ទោសភាព និង ទាសពានិជ្ជកម្ម តាម គ្រប់ទម្រង់ទាំងអស់ ត្រូវហាមឃាត់។ មាត្រា៥ គ្មានជនណាម្នាក់ ត្រូវទទួលទារុណកម្ម ឬ ការប្រព្រឹត្ដិមកលើខ្លួន ឬ ទណ្ឌកម្ម ឃោឃៅ អមនុស្ស ធម៌ ឬ បន្ថោកបន្ទាប បានឡើយ។ មាត្រា៦ ជនគ្រប់រូប មានសិទ្ធិឲ្យគេទទួលស្គាល់បុគ្គលិកលក្ខណះ គតិយុត្ដរបស់ខ្លួន នៅគ្រប់ទីកន្លែង។ មាត្រា៧ ជនគ្រប់រូប មានសិទ្ធិស្មើគ្នា ចំពោះមុខច្បាប់ និង មានសិទ្ធិ ទទួលការការពារ ពីច្បាប់ ស្មើៗគ្នា ដោយគ្មានការរើសអើង។ មនុស្សគ្រប់រូបមានសិទ្ធិទទួលការការពារ ស្មើៗគ្នា ប្រឆាំង នឹង ការ រើសអើង ណា ដែលរំលោភលើសេចក្ដី ប្រកាសនេះ ព្រមទាំអ ប្រឆាំង និង ករញុះញង់ឲ្យមានកររើសអើង។ មាត្រា៨ មនុស្សគ្រប់រូប មានសិទ្ធិ រកដំណោះស្រាយ ស័ក្ដិសិទ្ធ មួយ នៅចំពោះមុខ សាលាជំរះក្ដី ជាតិ ដែលមានសមត្ថកិច្ច ចំពោះអំពើរទាំងឡាយណាដែល រំលោភ សិទ្ធិមូលដ្ធាន របស់ខ្លួន ដែលត្រូចបានទទួលស្គាល់ ដោយរដ្ធធម្មនុញ្ញ ឬ ដោយច្បាប់។ មាត្រា៩ គ្មានជនណាម្នាក់ ត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬ និរទេសខ្លួន តាមអំពើចិត្តឡើយ។ មាត្រា១០ មនុស្សគ្រប់រូប មានសិទ្ធិស្មីគ្នា ពេញលេញ សុំឲ្យតុលាការឯករាជ្យ និង មិនលំអៀង ពិនិត្យរឿង ក្ដីរបស់ខ្លួន ជាសាធារណះ និង ដោយសមធម៌ ដើម្បីសម្រេច លើសិទ្ធិនិងកាតព្វកិច្ច និង លើភាពសមហេតុផល នៃការចោទ ប្រកាន់ទាំង ឡាយខាងបទ ព្រហ្មទណ្ឌមកលើខ្លួន។ មាត្រា១១ ១. ជនណាដែលជាប់ចោទ ពីបទល្មើសព្រហ្មទណ្ឌ ត្រូវសន្មតជាជនគ្មានទោសរហូត ដល់ពិរុទ្ធភាព ត្រូវបានរកឃើញ នៅក្នុង សវនាករជាសាធារណះដែលមាន ការធានាចំបាច់ ដើម្បី អោយ ជននោះការពារខ្លួន។ ២. គ្មានជនណាម្នាក់ ត្រូវបានផ្ដន្ទាទោសពីបទល្មើស ព្រហ្មទណ្ឌ នៅពេលធ្វើអំពើ ឬ មានការខកខាន នេះ ដូចគ្នានេះដែរមិន ត្រូវមានការផ្ដន្ទាទោសឲ្យធ្ងន់ធ្ងរជាងទោសដែលបានកំណត់ឲ្យអនុវត្តក្នុងអំឡុងពេលដែលបទល្មើសបានកើតឡើងនោះឡើយ។ មាត្រា១២ គ្មានមនុស្សណាម្នាក់ ត្រូវរងការរំលោភ ជ្រៀតជ្រែកតាមអំពើចិត្តក្នុងជីវិត ឯកជនគ្រួសារ ទីលំនៅ ឬការឆ្លើយឆ្លង ឬការធ្វើឲ្យបះពល់ ដល់កិត្តិយស និង កេរ្ដិ៍ ឈ្មោះ របស់ខ្លួន បានឡើយ។ ជនគ្រប់រូប មានសិទ្ធិ ទទួលការការពារំពីច្បាប់ ប្រឆាំង នឹងការជ្រៀតជ្រែក ឬការប៉ះពាល់បែបនេះ។ មាត្រា១៣ ១. មនុស្សគ្រប់រូប មានសិទ្ធិធ្វើដំណើរ ដោយ សេរី និង មានសិទ្ធិជ្រើសរើស និវេសនដ្ឋានក្នុងរដ្ឋមួយ។ ២. មនុស្សគ្រប់រូប មានសិទ្ធិចាកចេញពីប្រទេសណាមួយ រួមទាំង ប្រទេសរបស់ខ្លួនផង និង មានសិទ្ធិវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ។ មាត្រា១៤ ១. មនុស្សគ្រប់រូប មានសិទ្ធិ ស្វែងរក និងទទួល កន្លែងជ្រកកោន ក្នុង ប្រទេស ដទៃទៀត ក្នុងករណីមានការធ្វើទុកបុកម្នេញមកលើខ្លួន។ ២. សិទ្ធិសុំជ្រកកោននេះ មិនអាចលើកមក សំអាងបានទេ ក្នុងករណីមានការចោទ ប្រកាន់ ដែលពិតជាកើតឡើង ពីបទល្មើស មិនមែននយោបាយ របស់សហប្រជាជាតិ។ មាត្រា១៥ ១.មនុស្សគ្រប់រូប មានសិទ្ធិ ទទួលបានសញ្ជាតិមួយ។ ២.គ្មានជនណាម្នាក់ អាចត្រូវដកហូតសញ្ជាតិ ឬ រារាំង សិទ្ធិប្ដូរសញ្ជាតិ របស់ខ្លួនបានឡើយ។ មាត្រា១៦ ១. មនុស្ស ប្រុសស្រីដល់អាយុគ្រប់ការ មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ និង កសាងគ្រួសារ ដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិ ឬ សាសនាឡើយ។ មនុស្សប្រុសស្រី មានសិទ្ធិ ស្មើគ្នាក្នុងការរៀបអាពាហ៍ពិពាហ៍ ក្នុងចំណងអពាហ៍ពិពាហ៍ និង ក្នុង ពេល រំលាយ ចំណងអាពាហ៍ពិពាហ៍។ ២. អាពាហ៍ពិពាហ៍អាចនឹងប្រព្រឹត្ត ទៅបាន លុះត្រាតែមាន ការព្រមព្រៀង ដោយ សេរី និង ពេញលេញពីអនាគត់ប្ដីប្រពន្ធ។ ៣. គ្រួសារ ជាអង្គភាពធម្មជាតិ និង ជាអង្គភាពមូលដ្ឋាននៃសង្គម ហើយ គ្រួសារ មាន សិទ្ធិ ទទួលការការពារ ពីសង្គមនិង រដ្ឋ។ មាត្រា១៧ ១. មនុស្ស គ្រប់រូប ទោះតែម្នាក់ឯងក្ដី ឬ ដោយរួមជាមួយ អ្នកដ៏ទៃក្ដី មានសិទ្ធិជាម្ចាស់ កម្មសិទ្ធិ។ ២. គ្មានជនណាម្នាក់ ត្រូវបានដកហូតកម្មសិទ្ធិ តាមអំពើចិត្តឡើយ។ មាត្រា១៨ ជនគ្រប់រូប មានសិទ្ធិ សេរីភាព ខាងការគិត សតិសម្បជញ្ញះ និង សាសនា សិទញធិ នេះ រាប់ បញ្ចូល ទាំងសេរីភាព ផ្លាស់ប្ដូរសាសនា ឬ ជំនឿ ព្រមទាំង សេរីភាព សម្ដែងសាសនា ឬ ជំនឿរបស់ខ្លួន តែម្នាក់ឯង ឬ ដោយរួមជាមួយអ្នកដ៏ទៃជាសាធារណះឬជាឯកជន តាមការបង្ហាត់បង្រៀន ការអនុវត្ត ការគោរពបូជា និងការប្រតិ្តតាម។ មាត្រា១៩ មនុស្សគ្រប់រូប មានសិទ្ឋិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ។ សិទ្ឋិនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការប្រកាន់មតិ ដោយគា្មនការរជ្រៀតជ្រែក និង សេរីភាពក្នុងការស្វែងរកការទទួល និងការផ្សព្វផ្សាយព័តមាន និងគំនិតនានាដោយគា្មនព្រំដែនទឹកដី ទោះតាមរយះមធ្យោបាយសម្តែងមតិណាមួយដ៏ដោយ។ មាត្រា២០ ១. មនុស្សគ្រប់រូប មានសិទ្ឋិសេរីភាពក្នុងការប្រជុំ ឬការរួមគា្នជាសមាគមដោយសន្តិវិធី។ ២. គ្មានជនណាម្នាក់ ត្រូវបានបង្ខិតបង្ខំអោយចូលរួមក្នុងសមាគមណាមួយឡើយ។ មាត្រា២១ ១. មនុស្សគ្រប់រូប មានសិទ្ឋិចូលរួមក្នុងការដឹកនាំកិច្ចការសាធារណះនៃប្រទេសរបស់ខ្លួនដោយផ្ទាល់ ឬ តាមរយះតំណាង ដែលបានជ្រើសរើសដោយសេរី។ ២. មនុស្សគ្រប់រូប មានសិទ្ឋិចូលបម្រើមុខងារសារណះនៃប្រទេសរបស់ខ្លួន ក្នុងលក្ខខណ្ឌសមភាព។ ៣. ឆន្ទះរបស់់ប្រជាពលរដ្ឋជាមូលដ្ឋានអំណាចនៃការដឹកនំាកិច្ចការ សាធារណះ។ ឆន្ទះនេះត្រូវសម្តែងចេញតាមរយះការបោះឆ្នោតទៀងទាត់ តាមពេលកំណត់ និងពិតប្រាកដ ដែលមានលក្ខណះសកល ស្មើភាព និងសម្ងាត់ ឬតាមនីតិវិធីសមមូល ដែលធានាសេរីភាពនៃការបោះឆ្នោត។ មាត្រា២២ ក្នុងឋានះជាសមាជិកនៃសង្គមមនុស្សគ្រប់រូប មានសិទ្ឋិទទួលបានសន្តិសុខសង្គម និងមានបុព្វ សិទ្ឋិសម្រេចបានសិទិ្ឋខាងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៍ដែលចំាបាច់សម្រាប់សេចក្តីថ្លៃថ្នូរ និងការរីកចំរើនដោយសេរីនៃបុគ្គលិកលក្ខណះរបសខ្លួនតាមរយះការខិតខំ របស់ជាតិនិង សហប្រតិបត្តិការអន្ដរជាតិ និង ដោយយោងទៅតាមការរៀចំនិង ធនធានរបស់ប្រទេសនីមួយៗ។ មាត្រា២៣ ១. មនុស្សគ្រប់រូប មានសិទ្ធិមានការងារធ្វើជ្រើសរើស ការងារដោយសេរី ទទួលលក្ខណ្ឌ ការងារត្រឹមត្រូវ និង ពេញចត្ត និង មានការការពារប្រឆាំង នឹង ភាពអត់ ការងារ ធ្វើ។ ២. មនុស្សគ្រប់រូប មានសិទ្ធិទទួលប្រាក់បៀវត្សស្មើគ្នា ចំពោះការងារដូចគ្នា ដោយគ្នាន ការរើសអើង។ ៣. អ្នកធ្វើការងារ មានសិទ្ធិទទួលបានលាភការដោយសមធម៌ និងពេញចិត្ត ដើម្បីធានាអត្ថិភាព រស់នៅ រស់ខ្លួន និង គ្រួសារ ឲ្យសមស្រប នឹង សេចក្ដីថ្លៃថ្នូរ នៃ មនុស្ស និង ត្រូវ បានបំពេញ បន្ដែមទៀត ដោយមធ្យោបាយផ្សេៗ នៃការកាពារ ផ្នែកសង្គម ប្រសិន បើចាំបាច់។ ៤. មនុស្ស គ្រប់រូប មានសិទ្ធិ បង្កើត សហជីព និង ចូលរួម ក្នុង សហជីព ដើម្បី ការពារ ផលប្រយោជន៏របស់ខ្លួន។ មាត្រា២៤ មនុស្សគ្រប់រូប មានសិទ្ធិឈប់សម្រាក និង លំហែកាយ កំសាន្ដ រូមបញ្ជូលទាំង កម្រិតម៉ោងការងារសមហេតុផល និង ការឈប់សម្រាកដោយបានប្រាក់បៀវត្សតាមពេលកំណត់ទៀងទាត់ ។ មាត្រា២៥ ១. មនុស្សគ្រប់រូប មានសិទ្ធិ ទទួលបានកម្រិតជីវភាព គ្រប់គ្រាន់ ដើម្បីធានា សុខភាព និង សុខមាលភាព របស់ខ្លួន និង គ្រួសារ រួមមានចំណីអាហារ សម្លៀកបំពាក់ លំនៅដ្ឋាន ការថែទាំ សុខភាព និង ដរវសង្គមកិច្ច ចាំបាច់ផ្សេងៗទៀផង។ មនុស្ស គ្រប់រូប មានសិទ្ធិទទួល បានការគាំពារនៅ ពេលគ្មាន ការងារធ្វើ មានជំងឺ ពិការ មេម៉ាយ ឬពោះម៉ាយ ចាស់ជរា ឬ នៅ ពេលបាត់បង់ មធ្យោបាយធានាជីវភាព ដែលបណ្ដាលមកពីកាលះទេសៈផុតពីឆន្ទៈ របស់ខ្លួន។ ២. មាតុភាព និង កុមារភាព មានសិទ្ធិ ទទួលជំនួយ និងការថែទាំពិសេស។ កុមារគ្រប់ រូប ទោះកើត ពីឪពុកម្ដាយមានខាន់ស្លា ឬ ឥតខាន់ស្លាក្ដី ត្រូវបានទទួលការកាពារខាងសង្គមកិច្ច ដូចគ្នា។ មាត្រា២៦ ១. មនុស្សគ្រប់រូប មានសិទ្ធិ ទទួលបានការអប់រំ។ ការអប់រំ ត្រូវឥតបង់ថ្លៃ យ៉ាងហោច ណាស់ សម្រាប់ការអប់រំបឋមសិក្សា និង អប់រំមូលដ្ឋាន។ ការអប់រំបឋមសិក្សា គឺជាកាតព្វកិច្ច។ ការអប់រំខាងបច្ចេកទេស និង វិជ្ជាជីវះ ត្រូវ រៀបចំអោយមានជាទូទៅ។ ការអប់រំឧត្ដមសិក្សា ត្រូវបើកអោយចូលរៀន ស្មើភាពគ្នា ដោយឈរលើមូលដ្ឋាន សមត្ថភាព។ ២. ការអប់រំ ត្រូវសំដៅទៅរកការរើកលូតលាស់ពេញលេញ នៃបុគ្គលិក លក្ខណះ របស់ មនុស្ស និង ការពង្រឹងការគោរពសិទ្ធិមនុស្ស និង សេរីភាព មូលដ្ឍាន ការអប់រំ នេះ ត្រូលើកកំពស់ ការយល់ដឹង ការអត់ឳនអធ្យាស្រយ័គ្នា និោង មិត្តភាព រវាង ប្រជាជាតិ និង ក្រុម ជូជសាសន៏ ឬ ក្រុម សាសនាទាំងអស់ ព្រមទាំង ការអភិវឌ្ឃន៏ សកម្មភាពរបស់ សហប្រជាជាតិ ក្នុង ការថែរក្សា សន្ដិភាព។ ៣. មាតាបិតា មានសិទ្ធិ ជាអាទិភាព ក្នុងការជ្រើសរើស ប្រភេទ នៃការ អប់រំសម្រាប់បុត្រធីតារបស់ខ្លួន។ មាត្រា២៧ ១. មនុស្សគ្រប់រូប មានសិទ្ធិចូលរួមដោយសេរី ក្នុងជីវភាព វប្បធម៌ របស់សហគមន៏ អាស្រយ័ផល សិល្បះ និង ចូលរួមចំណែកក្នុងវឌ្ឍនភាព វិទ្យាសាស្រ្ដ និង ក្នុង ផលប្រយោជន៏ ដែលបានមកពីវឌ្ឍនភាពនេះ។ ២. មនុស្សគ្រប់រូប មានសិទ្ធិទទួលការការពារផលប្រយោជន៍ខាងសីលធម៌ និងសម្ភារៈ ដែលបានមកពីផលិតកម្មខាងវិទ្យាសាស្ត្រ និងអក្សរសាស្រ្តឬ សិល្បៈ ដែលជាស្នាដៃរបស់ខ្លួន។ មាត្រា២៨ មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវសណ្តាប់ធ្នាប់សង្គមនិងអន្តរជាតិ ដែលធ្វើ អោយសិទ្ធិ និង សេរីភាព ចែងក្នុងសេចក្តីប្រកាសនេះ អាចសំរេចបានដោយពេញលេញ។ មាត្រា២៩ ១.មនុស្សគ្រប់រូបមានករណីកិច្ចចំពោះសហកមន៍ ដែលជាកន្លែងតែមួយគត់ ដែល អាច បង្កើតបានការរីកចម្រើនដោយសេរី និងពេញបរិបូរណ៍នូវបុគ្គលិកលណះរបស់ខ្លួន ។ ២.ក្នុងការប្រើប្រាស់សិទ្ធិនិងសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូប ត្រូវស្ថិតនៅត្រឹមតែ កំរិត ព្រំ ដែនដែលច្បាប់បានកំណត់សំរាប់ការទទួលស្គាល់ និងការគោរពសិទ្ធិ និងសេរីភាព របស់អ្នកដ៏ទៃ និងបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធា រណះ និងសុខុមាលភាពទូទៅ នៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ ។ ៣.តែយ៉ាងណាក៏ដោយ សិទ្ធិនិងសេរីភាពទាំងនេះ មិនអាចយកទៅប្រើផ្ទុយនិង គោលបំណងនិងគោលការទាំងឡាយរបស់សហប្រជាជាតិឡើយ ។ មាត្រា៣០ គ្មានបទបញ្ញាតិណាមួយនៃសេចក្តីប្រកាសនេះ អាចត្រូចបានបកស្រាយតម្រូវថា រដ្ឋណាមួយ ក្រុមណាមួយ ឬបុគ្គលណាម្នាក់ មានសិទ្ធិបែបណាមួយធ្វើ ក្នុង ការធ្វើ សកម្មភាព ឬ ការប្រព្រឹតអំពើអ្វីមួយ ដែលសំដៅទៅបំផ្លិចបំផ្លាញ នូវសិទ្ធិ និង សេរីភាព ទាំងឡាយ ដែលមានចែង នៅក្នុង សេចក្ដីប្រកាស នេះឡើយ។ សិទិ្ធមនុស្សបានកំរើកផុសចេញនៅឆ្នាំ ១៩៧០ ជាពិសេសគឺមុនអ្នកគាំទ្រសង្គមនិយមក្នុងទិសខាងកើតនិងទិសខាងលិច អុឺរ៉ុប ជាមួយនិងវិភាគទានច្រើនជាងគេមកពីសហរដ្ឋអាមេរិច និងអាមេរិចឡាទីនផងដែរ។

ប្រទេសកម្ពុជា

ក្រសួង ស្ថាប័ន គេហទំព័ររបស់ក្រសួង/ ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា • ក្រសួងមហាផ្ទៃ • ក្រសួងយុត្តិធម៌ • ក្រសួងបរិស្ថាន • ក្រសួងពាណិជ្ជកម្ម • ក្រសួងទេសចរណ៍ • ក្រសួងសុខាភិបាល • ទីស្តីការគណៈរដ្ឋមន្ត្រី • ក្រសួងអភិវឌ្ឃន៍ជនបទ • ក្រសួងអប់រំ យុវជន និងកីឡា • ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ • ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ • ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ • ក្រសួងប្រៃយ៍សនី និងទូរគមនាគមន៍ • ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល • រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល • ក្រសួងការពារជាតិ • ក្រសួងសាធារណៈការ និងដឹកជញ្ជូន • ក្រសួងផែនការ • ក្រសួងដែនដី នគរូនីយកម្ម និងសំណង់ • ក្រសួងសង្គមកិច្ច. អតីតយុទ្ធជន និងយុវនិតិសម្បទា • ក្រសូងព័ត៌មាន • ក្រសួងព្រះបរមរាជវាំង • រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ • ក្រសួងការងារ និងបណ្តោះបណ្តាលវិជ្ជាជីវៈ • ក្រសួងបរិស្ថាន • ក្រសួងធនធានទឹក និងឧត្តុនិយម • ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច • ក្រសួងធម្មការ និងសាសនា គេហទំព័រក្បណ្តាក្រុមប្រឹក្សាជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៖ • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) • ក្រុមប្រឹក្សាកំនែទម្រង់រដ្ឋបាល (CAR) • ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (CCC) • ក្រុមប្រឹក្សាកំណៃទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ (CLJR) • ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) គេហទំព័របណ្តាអាជ្ញាធរជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៖ • អាជ្ញាធរអប្សរា • អាជ្ញាធរព្រះវិហារ • អាជ្ញាធរអគ្គិសនីកម្ពុជា (EAC) • អាជ្ញាធរសវនកម្មជាតិ (NAA) • អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) • បេសកម្មអចិន្ត្រៃយ៍របស់ព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ • អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា (NIDA) គេហទំព័រផ្សេងៗ • គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា • វិទ្យុអាស៊ីសេរី • វិទ្យុបារាំងអន្តរជាតិ • វិទ្យុសម្លេងសហរដ្ឋអាមេរិក • កាសែតបាំងកកប៉ុស្តន៍ • វ៉ាស៊ីងតោនប៉ុស្តន៍ • កាសែតដើមអម្ពិល • កម្សាន្តបទចម្រៀង • គេហទំព័របស់លោក ហ៊ាង • គេហទំព័ររបស់កញ្ញា សុខា • គេហទំព័ររបស់លោក មង្គល • ច្បាប់ខ្មែរ • ច្បាប់ខ្មែរ (RULE) • ច្បាប់ប្រទេសកាណាដា (lexisnexis) • បាំងកកប៉ុស្តន៍ • ប្រភពទិន្នន័យថ្នាក់ក្រោមជាតិ • ព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា • សាកលវិទ្យាល័យ TLBU • សាកល្បងភាសាអង់គ្លេស អាស័យដ្ឋានរបស់ក្រសួង/ស្ថាប័ន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៖

អារីស្ទួត



អារីស្តូត (Aristotle) ជាទស្សនវិទូក្រិច ​(៣៨៤-៣២២) ​មុនគ្រឹះសករាជ​ ។​ ចំពោះទស្សនវិជ្ជា​

លោកក៏បានចាប់អារម្មណ៍ផងដែរ ​ទៅលើបញ្ហានយោបាយ​ ។ ​លោកបានពោលថា​ «វិទ្យាសាស្រ្ត

នយោបាយ​ គឺជាកិច្ចការរបស់រដ្ឋ​ឬសង្គម» ​។ ​តាមគំនិតរបស់អារីស្តូត (Aristotle) ​រដ្ឋ​គឺជាសង្គម​ ។ ​

ហើយរដ្ឋ កើតឡើង​ដោយសារតែពលរដ្ឋរួមផ្តុំគ្នាជាច្រើន ​។ តាមគំនិតរបស់អារីស្តូត (Aristotle) ថា​

«មនុស្សលោក​ គឺជាសត្វចេះធ្វើនយោបាយ ពីធម្មជាតិមក​ ដែលជាលក្ខណៈ

វិសេសរបស់មនុស្ស​ មានលក្ខណៈវិសេសមួយទៀត ​គឺមនុស្សព្យាយាម រស់នៅក្នុងសង្គម

រួមទាំងអស់គ្នា ​ពោលគឺរស់នៅក្នុងរដ្ឋតែមួយ» ​។

Thursday, February 27, 2014

 ភាពរីកលូតលាស់នៃមនុស្ស


នេះជាការខុសប្លែករបស់មនុស្សនៅពេលកំពុងលូតលាស់

នៃសារពាង្គការក្នុងចន្លោះពីអាយុ០ទៅ


០៧ឆ្នាំ  គឺការឆាប់ទទួលយកនៅអ្វីដែលឪពុកម្តាយបានឪ្យ នឹង

ចាប់ផ្តើមឆ្ងល់នៅបញ្ហាខ្លួនឯងនិងមនុស្សនៅជុំវិញខ្លួនឯង  ។

ចាប់ពី០៧ទៅ១៤ មានការប្លែករបស់  អារម្មណ៍ខាងផ្លូវចិត្ត

រាង្គកាយ ដូចជាបែកសំលេង  ដុះរោមលើរាង្គកាយ ឆាប់ចាប់

អារម្មណ៍  គ្មានចិត្តនឹងន  ឆាប់ឆេវឆាវ  មិនចង់បានអ្វីក្រៅ
ពីចិត្តខ្លួនមានបំណង  ។

បើតាម​សៀវភៅ​វប្បធម៌​ទូទៅ​ភាគ២របស់លោក ឡុង សារិន បាន​បង្ហាញថា ក្នុង​មួយជីវិត​រស់នៅ​

របស់​មនុស្ស ត្រូវបាន​បែងចែក​ជា១០វ័យ​គឺ៖

ទីមួយ​ ចាប់ពី​ពេល​កើត​រហូតដល់ អាយុ១០ឆ្នាំ ហៅថា មន្ត​ទសកៈ ដែល​ប្រែ​មក​ថា​ជា​វ័យ​កំពុង​សុខ​

ស្រួល។

 ទស្សនះរបស់ផ្លាស់តូ

ជីវប្រវត្តិសង្ខេបរបស់ផ្លាតូ
លោកផ្លាស់តូ

ផ្លាតូ កើតក្នុងឆ្នាំ ៤២៧ មុន គ.ស. គឺជាទស្សនវិទូក្រិចបុរាណ ដែលបានរួមចំណែកបង្កើតនូវ
មូលដ្ឋាន ​សម្រាប់ទស្សនវិជ្ជាលោកខាងលិច​ជាមួយគ្រូរបស់គាត់ សូក្រាត និងសិស្សរបស់គាត់ អារីស្តូត​ ។ ផ្លាតូ ក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា​ និងជាអ្នកបង្កើតសាលា
ទស្សនវិជ្ជាជាន់ខ្ពស់​អាកាដឺមី (Academi) នៅក្រុង អាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូង
បង្អស់ ​នៅ​លោកខាងលិច​ ។ ផ្លាតូ​គឺជាសិស្សរបស់សូក្រាត និងបានទទួលឥទ្ធិពលយ៉ាងខ្លាំង​ពីការត្រិះរិះ​របស់សូក្រាត ។ មរណៈភាពរបស់គាត់ក្នុងឆ្នាំ ៣៤៧ មុន គ.ស​ ៕

លក្ខណៈទូទៅរបស់ផ្លាតូ
ចំណង់ចំណូលចិត្តរបស់គាត់​ គឺផ្តោតសម្ខាន់ទៅលើរដ្ឋ​នយោបាយ ​និងច្បាប់ ​។
កត្តាដែលជុំរុញឲ្យគាត់ចាប់អារម្មណ៍ទៅលើប្រជាជន​​​ ចង់ឲ្យប្រជាជនមានភាពប្រសើរសំបូរ
សប្បាយ​ និងសុភមង្គល​ ព្រមទាំងធ្វើឲ្យសង្គមទាំងមូល ស្ថិតក្នុងស្ថេរភាព​ទាំងផ្នែកសេដ្ឋកិច្ច​ទាំងផ្នែក​នយោបាយ​ ។
ផ្លាតូ ​ព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលគេតែងតែជួបប្រទះ​ក្នុងរដ្ឋក្នុងសង្គម ក៏ដូចជាក្នុងជីវភាពរស់នៅផងដែរ​។
​លោកផ្លាតូ បានធ្វើ​ការប្រៀបធៀបរវាងទំរង់គ្រប់គ្រងនយោបាយ ​ដែលមានលក្ខណៈមិនគ្រប់
គ្រាន់ជាច្រើន​ ដូចជាទំរង់​សក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligarchy) និងប្រជាធិបតេយ្យ (Democracy) ។​