អារីស្ទួត
អារីស្តូត (Aristotle) ជាទស្សនវិទូក្រិច (៣៨៤-៣២២) មុនគ្រឹះសករាជ ។ ចំពោះទស្សនវិជ្ជា
លោកក៏បានចាប់អារម្មណ៍ផងដែរ ទៅលើបញ្ហានយោបាយ ។ លោកបានពោលថា «វិទ្យាសាស្រ្ត
នយោបាយ គឺជាកិច្ចការរបស់រដ្ឋឬសង្គម» ។ តាមគំនិតរបស់អារីស្តូត (Aristotle) រដ្ឋគឺជាសង្គម ។
ហើយរដ្ឋ កើតឡើងដោយសារតែពលរដ្ឋរួមផ្តុំគ្នាជាច្រើន ។ តាមគំនិតរបស់អារីស្តូត (Aristotle) ថា
«មនុស្សលោក គឺជាសត្វចេះធ្វើនយោបាយ ពីធម្មជាតិមក ដែលជាលក្ខណៈ
វិសេសរបស់មនុស្ស មានលក្ខណៈវិសេសមួយទៀត គឺមនុស្សព្យាយាម រស់នៅក្នុងសង្គម
រួមទាំងអស់គ្នា ពោលគឺរស់នៅក្នុងរដ្ឋតែមួយ» ។
ភាពចាំបាច់ក្នុងការរស់នៅឲ្យជីវិតរស់នៅរបស់ពលរដ្ឋ មានភាពប្រសើរជាងមុនបង្កលក្ខខណ្ឌល្អៗ
ឲ្យមនុស្សរស់នៅក្នុងភាពសុខដមរម្យនា និងសុភមង្គល ពីព្រោះភាពយុត្តិធម៌ និងសិទ្ធិដែល
បានបម្រើផលប្រយោជន៍ ឲ្យប្រជាពលរដ្ឋគ្រប់រូប ដែលនៅក្នុងរដ្ឋប៉ុណ្ណោះ ។
ម្យ៉ាងទៀត សម្រាប់អារីស្តូត ខ្លឹមសារ និងបាតុភូតដែលបានកើតឡើង គឺលោកបានបង្ហាញថា
«ខ្លឹមសារ កើតមានឡើងតាមរយៈរូបធាតុនិយម» ។ ស្នាដៃដ៏សំខាន់របស់អារីស្តូត បានបង្ហាញ
នូវទស្សនៈទាន របស់ខ្លួនជាច្រើន ពាក់ព័ន្ធនឹងនយោបាយ ។
អារីស្តូត បានចាប់អារម្មណ៍ ចំពោះរចនាសម្ព័ន្ធរដ្ឋពីរប្រភេទ គឺទម្រង់រដ្ឋសម្បទាន និងទំរង់រដ្ឋមិន
សម្បទាន (សម្រាប់អារីស្តូតរបបនយោបាយ និងទំរង់គ្រប់គ្រង រដ្ឋពុំទាន់មានលក្ខណៈច្បាស់នៅ
ឡើយទេ) លោកគិតថា «ទំរង់រដ្ឋសម្បទាន មានលទ្ធភាពដើម្បីបង្កើតនូវគុណធម៌មួយចំនួន
រីឯទំរង់រដ្ឋមិនសម្បទានវិញមិនអាច» ។
រដ្ឋគំរូទី២ អារីស្តូត បានឲ្យតំលៃដោយគិតថា ប្រសើរបំផុត ចំពោះទស្សនៈប្រកបដោយសីលធម៌
នៅក្នុងរបបដែលនៅទីនោះ ប្រជាពលរដ្ឋ ប្រឹងប្រែងដើម្បីបានទទួលនូវកិត្តិយស និងគុណធម៌
នៅក្នុងជីវិត ។ រចនាសម្ព័ន្ធរដ្ឋ ដែលល្អបំផុត គឺជាអង្គការមួយ ដែលផ្តល់នូវលទ្ធភាពដល់មនុស្ស
ដើម្បីរស់ក្នុងភាពរុងរឿង និងសុភមង្គល។ រដ្ឋគំរូ អារីស្តូត បានចាប់អារម្មណ៍ជាខ្លាំង
ចំពោះស្ថានភាពខាងក្រៅ នៃអត្ថិភាពរបស់រដ្ឋ ជាបឋម គឺចំនួនប្រជាពលរដ្ឋ ស្ថានភាពរស់នៅ
ជាមួយនឹងការឧបត្ថម្ភគ្រប់បែបយ៉ាង និងស្ថនភាពទឹកដី ដើម្បីការពារ
និងទប់ទល់សត្រូវឈ្លានពាន ។
បើតាមទស្សនៈរបស់អារីស្តូត ដែលបាននិយាយនៅក្នុងស្នាដៃ នៃនយោបាយ គឺរដ្ឋបើតាម
លក្ខណៈធម្មជាតិ របស់ខ្លួននាំមុខបុគ្គល ពីព្រោះលក្ខណៈធម្មជាតិ របស់រដ្ឋ មានទីតាំងនៅមុន
លក្ខណៈធម្មជាតិរបស់គ្រួសារ និងបុគ្គល ។ កត្តាចាំបាច់ ដើម្បីឲ្យរដ្ឋនាំមុខបុគ្គល តាមអារីស្តូតថា
«រដ្ឋ ត្រូវបង្កលក្ខ័ណ្ឌល្អប្រសើរ សម្រាប់ជីវិតពលរដ្ឋ ។ មានតែនៅក្នុងរដ្ឋទេ ទើបមនុស្សអាចមាន
ការជឿនលឿន ពីព្រោះរដ្ឋនាំមក នូវយុត្តិធម៌ និងសីលធម៌ ដែលបម្រើ ផលប្រយោជន៍រួមរបស់
ប្រជាជន» ។ ត្រង់នេះ អារីស្តូត បាននិយាយអំពីរដ្ឋ ដូចជាការចុះកិច្ចព្រមព្រៀងសង្គម របស់ប្រជា
ពលរដ្ឋ ដែលជាទស្សនទាន នៃការកកើតសង្គមពលរដ្ឋ និងនីតិរដ្ឋ ។
0 comments :
Post a Comment